News

Corporate News

Leadership Ambassadors - Mrs.Tang Gechlieng

អគ្គរដ្ឋទូតភាពជាអ្នកដឹកនាំបានជួបជុំ ពិភាក្សា និងចែករំលែកបទពិសោធន៍នៅ វិទ្យាស្ថានសិក្សាដើម្បីជោគជ័យ

វិទ្យាស្ថានសិក្សាដើម្បីជោគជ័យនៅថ្ងៃសុក្រ ទី២៥ ខែឧសភានេះ ធ្វើជាម្ចា ស់ផ្ទះនៃកិច្ចពិភាក្សា និងការចែករំលែកបទពិសោធន៍ពីឯកអគ្គរដ្ឋទូតនៃភាពជាអ្នកដឹកនាំ(Leadership Ambassadors) ពីជ័យលាភីឆ្នាំ២០១៥ ឆ្នាំ២០១៦ ឆ្នាំ២០១៧។ ជ័យលាភីឆ្នាំ២០១៥ គឺឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ និងលោកជំទាវ តាំង ហ្គិចលៀង។ ជ័យលាភីឆ្នាំ២០១៦ គឺលោក កឹម អឿន និងលោកស្រី ទីវ ចាន់ដេត។ ជ័យលាភីឆ្នាំ២០១៧ គឺលោក សោម សម្បត្តិ និងលោកស្រី ចេន សុភាព។

ក្រៅពីនោះ ក៏មានការចូលរួមពីលោកបណ្ឌិត ឃីម សុខហេង អ្នកឯកទេសផ្នែកអភិវឌ្ឍមនុស្ស និងលោកហោ ចាន់រដ្ឋា អ្នកស្រាវជ្រាវភាពជាអ្នកដឹកនាំ។ ការជួបជុំគ្នានៅថ្ងៃទី២៥ ខែឧសភានេះ គឺដើម្បីចែករំលែកបទពិសោធន៍ទៅដល់ទៅដល់ម្ចាស់ក្រុមហ៊ុន និងអ្នកជំនួញអំពីការដឹកនាំក្នុងវិស័យឯកជន៕

hllogo1.png

HL Group Co., Ltd.

#180BEO, Street 217, Sangkat Tumnub Teuk,
12306, Phnom Penh, Cambodia.

Search